ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី លី ធុជ៖ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមរៀបចំសន្និ សីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្សនិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ

44

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួងសម្រាប់ត្រៀមរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ លើកទី៣ ដែលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អង្គប្រជុំថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលនេះ អាជ្ញាធរមីន ដែលជាសេ នាធិការឲ្យរាជរដ្ឋាភិបាល បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមកិច្ចសហការជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការ ផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន_អនុសញ្ញាអូតាវ៉ា (ISU-APMBC) ដែលមានគណៈប្រតិភូមកពីជាង ៤០ ប្រទេសចូលរួម។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និងក្នុងនាមប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវមោទនភាពដែលប្រទេសកម្ពុជា បានក្លាយជាប្រទេសទី១នៅតំបន់អាស៊ី និងជាទី៣ នៅលើពិភពលោក ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលនេះ ក្រោមក្របខណ្ឌអនុសញ្ញាអន្តអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីកាលពីឆ្នាំ២០០០។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ទទាំងអស់ បន្តសហការគ្នាឲ្យកាន់តែជិតស្និទ្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឲ្យគ្រប់ជ្រុងជ្រោយ និងទទួលបដិសណ្ឋារកិច្ចឲ្យបានកក់ក្តៅចំពោះគណៈប្រតិភូដែលនឹងត្រូវអញ្ជើញចូលរួមក្នុងសន្និសីទសកលរយៈពេល ៣ថ្ងៃនេះ ដើម្បីជាកិត្តិយស និងឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង