នគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ករណីហិង្សារវាងស្រ្តីមួយក្រុម ព្រួតគ្នាវាយទាត់ទាក់ ទៅលើស្រ្តីម្នាក់ទៀត ដែលកំពុងដេកដួល ក្នុងបន្ទប់
ភ្នំពេញ ៖ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ចំពោះករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ៕