ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អបអរ សាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបាន ដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក

42

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានប្រារព្ធពិធី
អបអរសាទរ ដែលប្រសាទកោះកេរ ត្រូបានអង្គការយូណេស្កូ ក្នុង សម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ កោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះបានប្រារព្ធធ្វើ ឡើងកាលពីរសៀលថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ ។
ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវកំពូលស្នាដៃដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃសកលពុំអាចកាត់ថ្លៃបាន និងជាមហាសមិទ្ធផលប្រកបដោយកិត្យានុភាពដ៏ ខ្ពង់ខ្ពស់របស់ប្រជាជាតិខ្មែរ ។
សម្តេចកិត្តិសិង្គហណ្ឌិត ម៉ែន សំអន បានសសើរចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងវប្បធម៍ ដែលខិខំរះរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភ័ណ្ឌេពិភពលោកជាផ្លូវការ។
ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា កម្រតែងដ៏រាជា ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផ្ទៃដីគោកគគីរ សព្វថ្ងៃហៅថា អតីតរាជធានីកោះកេរ្តិ៍ មានទំហំផ្ទៃដី១៦គុណ១៦គីឡូម៉ែត្រ ។ ប្រាសាទ នេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទ ប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការ គោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២២ កន្លងទៅសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខសេច ក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសទកោះកេរដែលមានទីតាំងស្ថិតនៅភូមិ ស្រយង់ជើង ស្រុកគូលែនខេត្តព្រះវិហារ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អបអរសាទរជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជី“រមណីយដ្ឋានប្រាសាទកោះកេរ ជា សម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០កញ្ញា ២០២៣ នេះរួចមកហើយដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង