ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីសហការជាមួយកម្ពុជា ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ

139
ភ្នំពេញ ៖ អូស្ត្រាលី និងកម្ពុជាបានរួមគ្នាបើកដំណើរការភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។
ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលកម្ពុជាតាមរយៈសហគ្រាសខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កិច្ចការងារធំៗទាំងបីនៃភាពជាដៃគូនេះរួមមាន៖
✅ មូលនិធិកែច្នៃចំណីអាហារ
✅ វិស័យសេវាកម្មកែច្នៃចំណីអាហារ
✅ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ
អូស្ត្រាលី ប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារអោយមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង