ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល លុបលេខបញ្ជីកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps.របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ

53

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការលុបលេខបញ្ជីកាផលិតផលបំប៉នសុខភាព
GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps.។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន – ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/30 Caps. និង GINSENG PROB/Bott./60Caps.

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់ថាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. Lot No: 20230405, MFG DATE: 04-2023, EXP.DATE:04–2026 មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល សូមមានវិធានការ និងការណែនាំដូចខាងក្រោម៖ ១. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែលបាននាំចូល និងចែកចាយផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps. និង GINSENG PRO B/Bott./60Caps. ត្រូវប្រមូលមកវិញ នូវផលិតផលបំប៉នសុខភាពភាព GINSENG PRO B/Bott./3(Caps. និង GINSENG PRO B/Bott./6(Caps. ពីឱសថស្ថាន ឱសថស្ថានរងនានា និងទីផ្សារ ព្រមទាំងប្រព័ន្ធអនឡាញគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក កម្ពុជា ដើម្បីកំទេចចោលតាមបច្ចេកទេសជាបន្ទាន់។
២. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក និងគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
៣. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ទិញ និងប្រើប្រាស់ផលិតផលបំប៉នសុខភាព – GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។
៤. ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន – ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ ផលិតផលបំប៉នសុខភាព | GINSENG PRO B/Bott/30 Caps. និង GINSENG PROB/Bott./60Caps.។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតជម្រាបជូននាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្តៅ ឯ.ក -នាយកគ្រឹះស្ថានផលិតឱសថ Bio Grand Co.,Ltd., Thailand.៖ ស្តីពីការលុបលេខបញ្ញិកាផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott/30 Caps និង Ginseng Pro.B/ Bott./ 60 Caps’។
យោង ៖ យោងរបាយការណ៍ប្រជុំស្តីពីវិធានការចំពោះផលិតផលបំប៉នសុខភាពឈ្មោះ Ginseng_Pro នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
សេចក្តីដូចជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបលោក លោកស្រីនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថឱ្យបានជ្រាបថា ផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. មានលេខបញ្ជីកា CAM N0019IH-23 និង Ginseng Pro. B/ Bott./ 60 Caps. មានលេខបញ្ជីកា CAM NOOO1IH-23 ផលិតដោយគ្រឹះស្ថាន Bio Grand Co., Ltd., Thailand ដែលបានស្នើសុំចុះបញ្ជីកា នាំចូល និងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក។
យោងតាមព្រឹត្តិប័ត្រវិភាគគុណភាពចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពដល់អ្នកប្រើប្រាស់។

ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ជីកាផលិតផល បំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និង គ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើ ចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេ ក្រសួងសុខាភិបាលនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង