សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព និងជោគជ័យ
ភ្នំពេញ ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃចន្ទ ទី២៥ កញ្ញា ២០២៣ ៕