សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កំពុងសម្រាក់ព្យាបាលបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងសម្រាកព្យាបាល ជំងឺបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ដោយបានការរួមដំណើរក្នុងថ្ងៃនេះ រួមមាន លោក ចាយ បូរីន រដ្ឋមន្ត្រីក្រសួងធម៌ការ និងសាសនា អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន លោកគ្រូពេទ្យឯកទេស មន្ត្រីរាជការ និងព្រះសង្ឃផងដែរ ។
សូមបញ្ជាក់ថា៖ សម្ដេចទេព វង្ស (ប្រសូតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២) គឺជាព្រះសង្ឃខ្មែរមួយអង្គ
ដែលបច្ចុប្បន្ន ជាសម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់តួនាទីជាព្រះអង្គ ក្នុងការបង្កើតគណៈសង្ឃកម្ពុជា ឡើងវិញ ក្រោយរបប សម័យ កម្ពុជា ប្រជាធិ បតេយ្យ ខ្មែរក្រហម និងសម្រាប់ទំនាក់ ទំនងរបស់ព្រះអង្គជាមួយមេដឹកនាំនយោ បាយដ៏មានឥទ្ធិពលតាំងពីទសវត្សរ៍ឆ្នាំ១ ៩៨០។ ព្រះអង្គក៏គោរម្យងារថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្ស។ រហូតដល់បច្ចុប្បន្ន ព្រះអង្គមានជនម្មាយុ៩១
ព្រះវស្សាហើយ មួយជីវិតព្រះអង្គ បានលះបងចូលរួមដឹកនាំព្រះពុទ្ធសាសនា ឲ្យរីកចម្រើនរហូតដល់សព្វថ្ងៃ ៕ .សំរិត