ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរស្រុកកំពង់ស្វាយ អំពាវនាវឲ្យពលរដ្ឋ យកសត្វគោ ក្របី ទៅចាក់វ៉ាក់សាំងការពារជំងឺអុកក្ដាមឲ្យបានគ្រប់គ្នា

49

កំពង់ធំ ៖ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក កំពង់ស្វាយ បានអំពាវនាវដល់ប្រជាកសិករ ដែលជា ម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់ សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅ ពេល ក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺ សត្វ។ ពិធីរៀបចំ ចាក់វ៉ាសាំង ការពារ ជំងឺអុតក្តាមសត្វគោក្របី ជូនប្រជាក សិករ នៅភូមិតាប៉ោង និងភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

លោកក៏បានអំពាវនាវ ឱ្យបងប្អូន ត្រូវត្រៀមចំណីបម្រុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួល សុវត្ថិភាពនារដូវទឹកជំនន់នេះ។ ប្រសិនបើ មានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

លោក ចាន់ បញ្ញាវ័ន្ត មន្ដ្រីបសុសត្វ ខេត្ដកំពង់ធំ បានបញ្ជាក់ថា៖ ប្រយោជន៍នៃការចាក់វ៉ាក់សាំង ដល់ សត្វគោក្របីរបស់បងប្អូនប្រជាកសិករ ដើម្បីការពារកុំឱ្យឆ្លងជំងឺផ្សេងៗ ដល់សត្វ គោក្របី។ ជាលទ្ធផលក្រុមការងារសម្រេចចាក់វ៉ាក់សាំងការពារជំងឺសត្វគោ សរុបចំនួន ៣០០ ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំង FMD ២ពាន់កម្រិត សាទឹក១ពាន់កម្រិត និងថ្នាំព្យាបាលមួយ ចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខ ភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ជូនប្រជាកសិករក្នុងមូលដ្ឋានរបស់ពួកគាត់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង