នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនបុរសម្នាក់ ដើរយប់អធ្រាត្រ ឆែករកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរ
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ដើរយប់អធ្រាត្រ ឆែករកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) និងឧបករណ៍សម្រាប់ឆ្កឹះសោរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៣និង ០០នាទីរំលងអាធ្រាតនៅចំណុច ផ្លូវ៩៣ ក្រុមទី១១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ (ប្រេីប្រាស់សារធាតុញៀន)
* សំភារៈដកហូតមាន៖
១_សោរខ្សៀលេខ៨ចំនួន០១
២-ដែកសំប៉ែតចុងស្រូច ចំនួន០១
៣_លួសកែច្នៃសំរាប់ឆ្កឹះសោរចំនួន០២
៤_កូនកន្ត្រៃចំនួន០១
៥_កូនសោរម៉ូតូចំនួន០២ ។
បើតាមសមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី កម្លាំងផ្នែកព្រហ្មទណ្ឌ+ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានល្បាតក្នុងភូមិសាស្ត្រ ក៏ឃេីញជនសង្ស័យចំនួន០១នាក់ ដើរតាមផ្លូវចំនុចខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការត្រួតពិនិត្យ ឆែករកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរ នៅក្នុងខ្លួន ជនសង្ស័យ ។
ចំពោះមុខកំលាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បាននិងកំពុងកសាងសំណុំរឿង និងចាត់ការតាមនិតិវិធី ៕