សម្ដេចបវរធិបតីហ៊ុន ម៉ាណែត៖ ស្នើឱ្យបណ្តាអភិបាល.ខេត្ត .រាជធានី.ទាំងអស់ យកចិត្តទុកដាក់ជួយ សង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី បានស្នើដល់បណ្តាអភិបាល ខេត្ដ.រាជធានី. ទាំងអស់
តយកចិត្តទុកដាក់ជួយ សង្គ្រោះ ពលរដ្ឋដែលរង គ្រោះដោយសារទឹកជំនន់
ខណៈប៉ុន្មានថ្ងៃជាប់ៗ គ្នាកន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ដែលអាចឈានដល់មានគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួន។
ការស្នើឡើងនេះ បន្ទាប់ពីសម្ដេចធិបតី បានតាមដាននិងមើល ឃើញករណីទឹកជំនន់បានចាប់ផ្ដើមកើតឡើងជាបណ្ដើរៗ ហើយនៅតាមខេត្តក្រុងខ្លះដែលនៅជាប់តំបន់មានស្ទឺង បឹង ទន្លេ ជាដើម។
តាមរយៈសារជាសំឡេងក្នុងតេឡេក្រាម នៅថ្ងៃទី២៩កញ្ញា ២០២៣ សម្ដេចធិបតី បានថ្លែងថា៖ ខ្ញុំសុំឱ្យ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដានឱ្យជាប់ និងសហការជា មួយគណៈអភិបាល រាជធានីខេត្ត នៅក្នុងការត្រៀ មមធ្យោ យបាយ អន្តរាគមន៍សង្រ្គោះបន្ថែម នៅក្នុងករណីដែលរាជធានីខេត្តត្រូវការ ខ្ញុំសូម លោក អគ្គមេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងទ័ពជើងគោក ជើងទឹកជើងអាកាសសូមត្រៀមលក្ខណៈត្រៀមមធ្យោបាយ ត្រៀមកម្លាំង និង សម្ភារចាំបាច់ នៅ ក្នុងការត្រៀ មអន្តរាគមន៍សង្រ្គោះទៅដល់ប្រជា ពលរដ្ឋ នៅក្នុងតំបន់ ដែល អាចរងការប៉ះពាល់ ដោ យទឹកជំនន់នេះ»។
ជាមួយគ្នានេះដែរ សម្ដេចធិបតី បានស្នើឱ្យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូច ជា ស្ថាប័នពាក់ព័ន្ធសូមត្រៀមនូវស្បៀង នូវសម្ភារបរិក្ខារចាំ បា ច់សម្រាប់ ប ញ្ចេញ ទៅឱ្យ ពល រ ដ្ឋ ដែលត្រូវ រ ង គ្រោះ ដោយទឹកជំនន់ ក្នុងករណីមា ន ការ ស្នើសុំ ពីរា ជធា នីខេ ត្តដើ ម្បីផ្ដ ល់ ជូ ន ប្រ ជាពលរដ្ឋដែលរ ង គ្រោះ។
ទន្ទឹមនេះ សម្តេចធិបតី បានស្នើឱ្យក្រសួងកសិកម្មនិងស្ថា ប័នពាក់ព័ន្ធ ត្រៀមនូវ ស្រូ វ ពូជនិ ងសម្ភារផ្សេងៗ ក្នុងករណីមានផលប៉ះ ពាល់ធំ ហើយ អាចឈានទៅដ ល់ការស្ដារ ឡើងវិញជូនប្រជាពលរដ្ឋ៕. សំរិត