បង្រ្កាបឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់ជួញដូរថ្នាំញៀនទម្ងន់ជិត១គីឡូក្រាម
បាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៤៥នាទីនៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក វរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិ ការបង្ក្រាបករណី រក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសដាក់ស្ដែង និងបានឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ណេត ណុយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ មឿន វិច្ឆិកា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ រ៉ន វីរៈ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុទាំងចាប់យកបងមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ៥៥,៧១ក្រាម (ទាំងសំបក) -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៤៥៩គ្រាប់ ទម្ងន់ ៤៦,៩៧ក្រាម និងកំទេចថ្នាំញៀន
ចំនួន ០១ថង់ ទម្ងន់ ១,៦០ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទកេតាមីន(KETAMINE) ចំនួន ១២កញ្ចប់ ទម្ងន់ ៩៥,១៩ក្រាម និងថ្នាំគ្រាប់ចំនួន ០២គ្រាប់ ទម្ងន់ ០,៦០ក្រាម (ទាំងសំបក)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1Y-1451 ដែលមានលេខតូ និងលេខម៉ាស៊ីន ND125ME-9688636
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ណេត ណុយ និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ជាស្នងការ បានបន្តកិច្ចប្រតិបត្តិការ រហូតឈាន ដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀតនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣វេលម៉ោង២២និង៣០នាទី នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យមានឈ្មោះ ដូចខាងក្រោម៖
១-ឈ្មោះ ឈឿន បុល ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ មុខ ជារ៉ុង ហៅ ឆ្លូញ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយានជ័យ ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៤០៩,៧៨ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១ ១២៩គ្រាប់ ទម្ងន់ ១១៣,៨៤ក្រាម
-អាវុធខ្លីចំនួន ០១ដើមម៉ាកGLO C K ,បង់ចំនួន ០១,គ្រាប់ចំនួន ០២គ្រាប់
-រថយន្តចំនួន ០១គ្រឿង ម៉ាក CAM RY ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2H-9624 ដែលមានលេខតួ 312832 និងលេខម៉ាស៊ីន 448391,ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ទម្ងន់ថ្នាំញៀនសរុបទាំងអស់ទម្ងន់ ៧២៣,៦៩ក្រាម ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង័្សយនិង វត្ថុតាងសមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តទោសតាមផ្លូវច្បាប់៕