ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ នៅថ្ងៃទី២៩ខែកញ្ញានេះ បានថ្លែងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មាន ដែលមិនអាចកាត់ថ្លៃបាន ពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្តទៀតថា យើងសូមថ្លែងអំណរគុណ ដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះ អាចសម្រេចទៅបាន៕