ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី៤-៦ ខែតុលា រាជធានី និងបណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៤០-៦០%

41

ភ្នំពេញ : បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។

ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ហើយព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៤០-៦០%៕
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារ ណជនទទួលជ្រាបជាព័ត៌មាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង