ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច យកម៉ូតូ ០១គ្រឿង

47

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ បង្ការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។

ជាកស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩ម៉ោង ០០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ពៅ សាវ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)
ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ក្រុម៥ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៣ម៉៣០នាទី ។

-ជនរងគ្រោះឈ្មោះ ជា ពិសី ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាឡុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកមើលការបន្ទប់ជួល ។

១-ជនសង្ស័យឈ្មោះ ពៅ សាវ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ ។

-វត្ថុតាងចាប់យក : សោមម៉ូតូម៉ាក់ Honda ចំនួន៤កូន ដែកលួសសំរាប់ឆ្កឹសោចំនួន ៣ និងសោមាត់ចំនួន ១

ដំណើររឿងហេតុ:
-នៅថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ជនរងគ្រោះបានទុកម៉ូតូ scoopy ព៌ណស ឆ្នាំ២០១៥ ស្លាកលេខកណ្តាល1Z 4347 ចាក់សោរនៅក្នុងរបងខាងក្រោមផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចឡើងទៅសំរាក រហូតដល់ម៉ោង០៥:០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានភ្ញាក់ពីដេកចុះមើលម៉ូតូឃើញបាត់ក៏បានមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមតែម្តង ក្រោយទទួលបណ្តឹងរួចសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ និងឆែកកាមេរ៉ាទើបកំណត់មុខសញ្ញាបានជនសង្ស័យឈ្មោះ ពៅ សាវ៉ាន់ ហៅវ៉ាន់ បានស្រាវជ្រាវរហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ឃើញជនសង្ស័យកំពុងឈរផ្លូវលំក្នុងភូមិព្រែកតាឡុង១ ក៏ធ្វើការឃាត់ខ្លួនតែម្តង។ ក្រោយយកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានលួចម៉ូតូគេមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង