ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណូល ២៧លានដុល្លារ បានមកពីផ្លូវល្បឿន លឿន ភ្នំពេញ -ក្រុងព្រះសីហនុ រយៈពេល៩ខែ ឆ្នាំ២០២៣

119

ភ្នំពេញ៖ ចំណូល ២៧លានដុល្លារ បានមកពីផ្លូវ ល្បឿន លឿន ភ្នំពេញ -ក្រុងព្រះសីហនុ រយៈពេល៩ខែ ឆ្នាំ២០២៣ ។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ថា ចំណូលតាមរយៈផ្លូវល្បឿនលឿន ភ្នំពេញ -ក្រុងព្រះសីហនុ បានចំនួន ២៧លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ ។

រថយន្ដឆ្លងកាត់ រយៈពេល ៩ខែ ឆ្នាំ២០២៣ មកនេះជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ សហរដ្ឋអាមេរិក។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអា មេរិក ដោយមានយានយន្តធ្វើចរាចរណ៍ជាង ៤លាន ២សែនគ្រឿង។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ដថា ក្នុងរយៈពេល ៩ខែនេះ ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ ចំនួន ប្រមាណ ៣ពាន់លើក និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ៣៣នាក់ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង តិចជាង មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ ដែលមានចរាចរណ៍ម មាញឹក ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល ។
លោក ហ៊ាង សុទ្ធាយុត្តិ បានក្រើនរំលឹក ដល់ អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ ចរាចរណ៍ ឱ្យ បាន ខ្ជាប់ខ្ជួន មិនថានៅលើផ្លូវថ្នល់ប្រភេទណានោះទេ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង