ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត ទី នរិន្ទ ជាមួយសម្ព័ន្ធថាមពលកកើតឡើងវិញអន្តរជាតិ (ISA)

55

 

ភ្នំពេញ ៖ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធថាមពលកកើតឡើងវិញអន្តរជាតិ (ISA) នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។

ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា ដោយផ្តោតសំខាន់លើឱកាសពង្រីកការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីខ្នាតតូចនៅតាមតំបន់ដាច់ស្រយាល ក្របខណ្ឌបច្ចេកទេស និងយន្តការដើម្បីពង្រឹងការគ្រប់គ្រងជាដើម៕

អត្ថបទដែលជាប់ទាក់ទង