លោកថេង សុថុល បើកកិច្ចប្រជុំពង្រឹងការងារ រក្សាការពារសន្តិសុខពេលបុណ្យកាន់បិណ្ឌ . ភ្ជុំបិណ្ឌ
ភ្នំពេញ៖ស្ថិតក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ . ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលបងប្អូនប្រជាជនទូទៅគាត់បានទៅកាន់ទីវត្តអារ៉ាមនានាតាំងតែពីបិណ្ឌ១មកម៉្លេះមកដល់ថ្ងៃនេះគឺដើម្បីធ្វើបុណ្យទានទៅតាមជំនឿពួកគាត់រៀងៗខ្លួនហើយខណៈពេលនេះពោលគឺនៅសាលាខណ្ឌ៧មករានារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២៣នេះលោកថេង សុថុល អភិបាលខណ្ឌ៧មករាបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដើម្បីត្រួតពិនិត្យ និង ពង្រឹងលើកការងាររក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅតាមដងវិថីឬដងផ្លូវនានា តាមទីផ្សារ និង តាមវត្តអារ៉ាមនានាក្នុងមូលដ្ឋានខណ្ឌ៧មករាពិសេសការងារធ្វើអនាម័យ បរិស្ថានអោយបា ល្អប្រសើ មានផាសុកភាពផងដែរ នាឱកាសពិធីបុណ្យកាន់បិណ្ឌ . ភ្ជុំបិណ្ឌនៅឆ្នាំនេះ«2023»ដើម្បីអោយបងប្អូនប្រជាជនគាត់បានទៅធ្វើបុណ្យទានតាមទីវត្តអារ៉ាមតាមជំនឿរបស់ពួកគាត់រៀងៗខ្លួនក្នុងការធ្វើបុណ្យទាន។
ក្នុងនោះលោកអភិបាលខណ្ឌ៧មករាបានស្នើដល់កម្លាំងសមត្ថមិច្ចទាំងអស់អោយពង្រឹងលើកការងាររក្សាការពារសន្តិសុខក្នុងមូលដ្ឋានទ្វេដងដោយដាក់កម្លាំងចេញល្បាតជាប្រចាំរក្សានូវសន្តុិសុខអោយបានល្អប្រសើជូនដល់ប្រជាជនក្នុងការធ្វើបុណ្យទានតាមទីវត្តអារ៉ាមនានាក្នុងមូលនាឱកាសពិធីបុណ្យកាន់បិណ្ឌ . ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ៕