ក្រសួង និងស្ថានទូតកម្ពុជា កំពុងមានទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ ផ្ដល់កិច្ចការពារសុវត្ថិភាព ជូននិស្សិត និងពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣នេះ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ ចំពោះការវិវត្តសភាពការណ៍ នៅប្រទេសអ៊ីស្រាអែល។
ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅប្រទេសអ៊ីស្រាអែល ព្រមទាំងបាននិងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។ ជាមួយគ្នានេះ ក្រសួង និងស្ថានទូតកម្ពុជា ក៏បាននិងកំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានានិងផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនឹងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +90 534 459 9689 ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +20 115 627 9999៕