ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”

41

 

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យ ប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុង សេចក្តីសម្រេច លេខ ២២៦/០០៨/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលមាន ចសេចក្តីទាំងស្រុងដូចតទៅ៖

មាត្រា១ —
ច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ត្រូវបានបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ .-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងកិច្ចការព្រំដែននៃព្រះរាជាណាចក
កម្ពុជា ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ។
មាត្រា៣ —
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយរដ្ឋលេខាធិការ
និងអនុរដ្ឋលេខាធិការមួយចំនួន តាមការចាំបាច់។
រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន
កិច្ចការព្រំដែន។
មាត្រា៤ .-
ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទទួលខុសត្រូវ ចំពោះនាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភា។
មាត្រា៥ –
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានសិទ្ធិចេញប្រកាស សេចក្ដីសម្រេច សារាចរ និង សេចក្តីណែនាំនានា ស្របតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានកញ្ចប់ថវិការបស់ខ្លួនដែលផ្គត់ផ្គង់ដោយថវិកាជាតិ និងមាន មន្ត្រីរាជការរក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ដើម្បីដំណើរការការងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

 

អត្ថបទដែលជាប់ទាក់ទង