ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំស្រូវ៧០ហិកតា និង៤០គ្រួសារ ត្រូវបាន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ អ្នកខេត្ដបន្ទាយមានជ័យ

50

បន្ទាយមានជ័យ៖ ដំណាំស្រូវ៧០ហិកតា និង៤០គ្រួសារ ត្រូវបាន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ អ្នកខេត្ដបន្ទាយមានជ័យ ។ ជំនន់ទឹកភ្លៀងរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារ និងរងផលប៉ះពាល់ស្រូវមិនទាន់ប្រមូលផលជាង៧០ ហិតា រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅឃុំសឿ ស្រុកមង្គលបូរី ។

លោកមេឃុំ សឿជា ទី បានបញ្ជាក់ឱ្យដឹងថ្ងៃនេះថា ក្រោយមានភ្លៀងធា្លក់ជាប់ៗគ្នានិងទឹកស្រុង ពីផ្នែកខាងលើបណ្តាលប៉ះពាល់ផ្ទះបង្កលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជាង៤០គ្រួសារស្របមាត់ស្ទឹងត្រើយខាងលិចដងស្ទឹងស្ថិតភូមិត្នោត ឃុំសឿ ហើយប៉ះពាល់លិចស្រូវប្រជាកសិករដែលមិនទាន់ប្រមូលផលប្រមាណជាង៧០ហិកតា។
លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលរងផល់ប៉ៈពាល់ផ្ទះសំបែងប្រជាពលរដ្ឋនិងស្រូវមិនទាន់ប្រមូល បានលិចលង់រយៈពេល២ថ្ងៃហើយតែលិចផ្ទះ សំបែង ប្រជាពលរដ្ឋមិនទាន់ធ្ងន់ធ្ងរនៅឡើយទេលិចតែបាតផ្ទះនិងលិចផ្លូវមួយចំនួនតែមិនទាន់ដល់កម្រិតទឹកស្ទឹងដែលត្រូវប្រកាសអាសន្ននៅឡើយទេ។

លោកអនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យឡាយ សុធី ប្រាប់ថា នៅខេត្តបន្ទាយមានជ័យឆ្នាំ២ ០២៣នេះ ជំនន់ទឹកភ្លៀងនិងទឹកស្រុងមកពីផ្នែកខាងដែលប៉ះពាល់ស្រុកមង្គលបូរី៣ឃុំមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ជាប់ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបងនិងស្រុកអូរជ្រៅដែលប៉ះពាល់ផ្ទះសំបែងតែស្ថានភាពទឹកស្ទឹងមង្គលបូរី និងសិរីសោភ័ណ អាងត្រពាំងថ្មស្រុកភ្នំស្រុក និងអូរព្រំដែន កម្រិតទឹកបានហក់ឡើងតែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង