កម្ពុជា-វៀតណាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យនានា ដែលជាផលប្រយោជន៍រួម
ភ្នំពេញ ៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានលូតលាស់ឥតឈប់ឈរលើគ្រប់កម្រិត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបតិ្តការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យនានាដែលជាផលប្រយោជន៍រួម៕