ក្រសួងធនធានទឹក ជូនដំណឹង ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ថ្ងៃទី១០ ដល់១២ តុលា មានភ្លៀង ផ្គរ រន្ទះ បន្ដធ្លាក់នៅគ្រប់ខេត្ដ
ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រកាស ជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ -១២ខែតុលា ឆ្នាំ២០២៣៖ នេះថា-ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖ – បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីពី៧០-៨០%។ ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពី ខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%។ -អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ . សំរិត