គ្រោះថ្នាក់ដ៏រន្ធត់លើផ្លូវជាតិលេខ៤ ចំណោទយាយម៉ៅពេជ្រនិល គីឡូម៉ែត្រលេខ១០៣-១០៤ បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាល ស្លាប់
កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នេះលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ០២គ្រឿង [ មួយគ្រឿងរថយន្ដទេសចរណ៍សាំយ៉ុង ១៥កៅអី និងរថយន្ដសណ្ដោងស៊ឺមីរ៉ឺម៉ក ដឹកថ្មខ្សាច់]។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចនគរបាល ថារថយន្ដសឺមីរឺម៉ក ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ
រថយន្តសាំយ៉ុង ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ សមត្ថកិច្ចនគរបាលកំពុងចុះអន្ដរាគមន៍ សម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅទីតាំងកើតហេតុ ៕