ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ថ្ងៃភ្ញៀវទេសចរណ៍ជិត១៧ម៉ឺននាក់ មកលេងកំសាន្តនៅខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ នៅតាមទីអារាម និង គោលដៅទេសចរណ៍ក្នុងខេត្ត

40

កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថា៖ ភ្ញៀវទេសចរណ៍ប្រមាពជាជិត ១៧ម៉ឺននាក់ បានមកលេងកំសាន្ត តាមរម នីយដ្ឋាន តំបន់ទេសចរណ៍ និងទីអារាមដែលមានលក្ខណៈជាទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ លោក សេង សាលី បានឱ្យដឹងទៀតថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺថ្ងៃទី ១៣,១៤ និង ១៥ ខែតុលា មានភ្ញៀវទេសចរណ៍ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១៦៨ ០៦១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន២៨២នាក់។ ចំពោះគោលដៅទេសចរណ៍ ដែលភ្ញៀវបានមកលេងកំសាន្តមានប្រមានជាង២១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមណីយដ្ឋានទេសចរធម្មជាតិចំនួន១៧ទីតាំង និងទីអារាមដែល មានលក្ខណ:ជារមនីយដ្ឋានទេសចរណ៍មានចំនួន៤ទីតាំង ។ចំពោះតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានា ក៏មានកាការរៀបចលេងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីទាក់ទាញឲ្យពលរដ្ឋចូលរួមលេងកំ សាន្ត សប្បាយរីករាយ ។

ចំពោះមូលហេតុដែលធ្វើអោយខេត្តកំពង់ឆ្នាំងក្លាយជាខេត្តគោលដៅដែលសក្តានុពលទេសចរណ៍ នារដូវបុណ្យភ្ជុំបិណ្ឌ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារខេត្តមួយនេះ មានការអភិវឌ្ឍន៍ ប្រែក្លាយមុខមាត់ថ្មីរីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេសផ្លូវធ្វើដំណើរដែលបានតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងខេត្ត ។ក្រៅនោះក៏មានការរួមចំណែកពីភាពល្អប្រសើរនៃសន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចម្បងផងដែរ។

ការស្ថាបនាផ្លូវខ្វាត់ខ្វែងជាបន្តបន្ទាប់នេះហើយបានធ្វើអោយអ្នកទេសចរណ៍អាច មានឱកាសធ្វើដំណើរកាន់តែមានភាពងាយស្រួយ ប្រើប្រាស់ពេលវេលាឆាប់ រហ័សអាចទៅដល់ទីតាំងគោលដៅទេសចរណ៍។ ចំពោះតំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរណ៍ ទៅ លេងច្រើនជាងគេ រួមានមាន ទឹកជ្រោះបាដាវ ទឹកជ្រោះអូដា មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំងនិង រមនីយដ្ឋានទេចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង