ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាសនាមនុស្សមើលមិនឃើញ អតីតតារាសម្ដែងដ៏ល្បីលោក ច័ន្ទ រិទ្ធមេធានី ធ្លាក់ខ្លួន រត់ម៉ូតូកង់បី

280


ភ្នំពេញ៖ កន្លងទៅមានការភ្ញាក់ផ្អើលអំពីដំណឹងថាអតីតតារាសម្តែងលោក ច័ន្ទ រិទ្ធមេធានី ដែល បាត់មុខពីសិល្បៈជាយូរឆ្នាំនោះបានធ្លាក់ខ្លួនរត់ម៉ូតូកង់បីដើម្បីចិញ្ចឹមជីវិត។ អ្នកជិតដិតតារារូប នេះទម្លាយថា អតីតតារាសម្តែងរូបនេះខ្មាសអៀនមិនហ៊ានចូលសិល្បៈ ហើយលោកពិតជារត់ម៉ូតូកង់បីពិតមែន ប៉ុន្តែលោកមិនមានជីវភាពដុនដាបខ្លាំងនោះទេ ។

តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ទី៩០លោក ច័ន្ទ រិទ្ធមេធានី ដែលកំពុងធ្លាក់ខ្លួនរត់កង់បី។ ស៊ិន ឧត្តមផល្លា ក៏ភ្ជាប់ជាមួយពាក្យពេចន៍លើកឡើង​ថា​«​លោ​ក​ ច័ន្ទ រិទ្ធមេធានី សព្វថ្ងៃនេះ លោករស់នៅ ភូមិព្រែ​ក​តាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ ជាមួយគ្រួសារខាងប្រពន្ធ។ លោក ច័ន្ទ រិទ្ធមេធានី ពិតជាមានមុ​ខ​របរជាអ្នករត់កង់បី យ៉ាងពិតប្រាកដមែន ចំណែកភរិយារបស់លោក មានមុខរបរជាអ្នកលក់ចាប់ហួយ ចំណែកជីវភាពគឺសមរម្យ »។

ម្ចាស់ហ្វេសប៊ុកផេក Movie Star Research រូបនេះបានលើកឡើងដែរថាលោក ច័ន្ទ រិទ្ធមេធានី ក៏ត្រូវបាន ខា​ងផលិតកម្មមួយចំនួន បានទាក់ទងមកលោក ដើម្បីថតភាពយន្ត ប៉ុន្តែលោកមិនទាន់ចង់ចូលប្រឡូកវិញ ដោ​យ​សារតែលោក ចង់រស់នៅក្នុងជីវិតមួយដែលសាមញ្ញ។ ទោះជាយ៉ាងណា លោកពិតជាមានការនឹករលឹ​ក​ដល់មិត្តសិល្បករសិល្បការិនីរួមជំនាន់ ដែលធ្លាប់ស​ម្តែ​ង​រួមគ្នាដូចជា អម្ពរ ទេវី, ទេព រិនដារ៉ូ, នារី រ័ត្នគន្ធា ជាដើម​​ តែដោយសារលោក ធ្លាប់ជាតារាសម្ដែងម្នាក់ លោកពិតជាមានការខ្មាសអៀន ក្រោយពេលដែលលោកក្លាយជាអ្នករត់កង់បី ទើបលោ​ក​មិនហ៊ានប្រឈមមុខជាមួយពិភពលោក។

ទោះជាយ៉ាងណាសព្វថ្ងៃនេះផងដែរ លោក ច័ន្ទ រិទ្ធមេធានី ក៏មានជំងឺប្រចាំកាយផងដែរ គឺ ជំងឺលើសឈាម តែលោកដាច់ខាតមិនលើកដៃសំពះសុំជំនួ​យ​ពីម​ហា​ជនឡើយ លោករក្សាសិទ្ធមិនអោយគេមើលងាយតារាជំនាន់មុនដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង