នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យជួញដូរដោយខុសច្បាប់នៅសារធាតុញៀនម្នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ នៅចំណុចភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង ៣០នាទី ។
ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស្មាន់ រ៉ូហ្សា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរកលក់ដូរ។
សម្ភារៈដកហូត ៖ ក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
ចំពោះមុខជនសង្សយ័ខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីអនុវត្តតាមនិតិវិធីបន្ត ។