វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ចំណាប់អារម្មណ៍ ស្តីពី “វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)” ក្នុងអំឡុងទស្សនកិច្ចសិក្សានៅតំបន់ត្រីកោណអភិវឌ្ឍន៍ នៃបណ្តាខេត្ត CLV រវាងប្រទេសកម្ពុជា-ឡាវ – វៀតណាម ចាប់ពីថ្ងៃទី១៦ ដល់២១ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចសិក្សាលើកដំបូងរបស់រដ្ឋសភា CLV នៅតំបន់អភិវឌ្ឍន៍ត្រីកោណ នៃបណ្តាខេត្ត CLV ដើម្បីលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា CLV និងជម្រុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត នៅក្នុងបណ្តាខេត្ត CLV ក្នុងតួនាទីពង្រឹងកិច្ចសហប្រតិបត្តិការនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំង០៣៕