នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់យកកាបូបស្ពាយពីបុរសម្នាក់
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់យកកាបូបស្ពាយពីបុរសម្នាក់ នៅត្រង់ចំណុច ដីឡូត៍គ្មានលេខ ផ្លូវលេខ១០០៣ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ LARRY CAPANAS ARABA ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិហ្វីលីពីន មុខរបរគ្រូបង្រៀន មានទីលំនៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ស្រស់ គីណាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
-សម្ភារ:បាត់បង់ :
១. iPad ចំនួន០១គ្រឿង ពុំស្គាល់ម៉ាក
២.ទូរស័ព្ទម៉ាកOPPO ពណ៌ខ្មៅ ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង
៣. ទូរស័ព្ទម៉ាកHUAWEI ពណ៌បៃតង ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង ។
-វត្ថុតាងដកហូត :
១.ទូរស័ព្ទម៉ាកIPHONE 6PLUS ពណ៌ត្នោត ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង (ប្រគល់អោយជនរងគ្រោះ) ។
បើតាមដំណើររឿង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក SUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-1550 ចេញពីផ្ទះ បម្រុងទៅទិញរបស់ហូបនៅមុខហ្រ្គេនភ្នំពេញ ពេលជិះដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ ចុះទៅបត់ជើងតូច ពេលបត់ជើងតូចរួចហើយ ក៏ជិះម៉ូតូចេញមកវិញ ស្រាប់តែមានជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពស្ទាក់ម៉ូតូជនរងគ្រោះអោយឈប់ ហើយយកកូនកាំបិតចុងស្រួច ភ្ជង់ជនរងគ្រោះយកកាបូប ដែលជនរងគ្រោះស្ពាយ និងទូរស័ព្ទ ពេលធ្វើសកម្មភាពបានសម្រេចហើយ សង្ស័យទាំង០២នាក់ ក៏បានរត់គេចខ្លួនបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ច ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ ដែលកំពុងតែល្បាតក៏ចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានទៅឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ ស្រស់ គីណាន់ រួមនិងវត្ថុតាង នៅត្រង់ចំណុចក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី យកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ ហើយជនរងគ្រោះក៏បានឡើងមកដាក់ពាក្យបណ្ដឹងដើម្បីចាត់ការតាមនីតិវិធីច្បប់។ ចំណែកឯបក្ខពួក ដែលរត់គេចខ្លួនកម្លាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ បាននិងកំពុងស្រាវជ្រាវបន្តទៀត ។