ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីបុណ្យខួបលើកទី១៩ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

71

 

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៩ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យខួបលើកទី ១៩ឆ្នាំ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៣) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំ និងភរិយា សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅ របស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង