រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើងបៀវត្សជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៤
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើងបៀវត្សជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៤
១. មន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារចាប់ពី ១ ១៣០ ០០១រៀល ត្រូវដំឡើង ២០ ០០០រៀល
២. មន្ត្រីរាជការស៊ីវិលដែលមានប្រាក់បំណាច់មុខងារ ១ ១៣០ ០០០រៀល ចុះក្រោម ត្រូវដំឡើង ២២ ៥០០រៀល
៣. យោធិន មន្ត្រីនគរបាលជាតិដែលមានប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០១រៀល ត្រូវដំឡើង ២០ ០០០រៀល
៤. យោធិន មន្ត្រីនគរបាលជាតិដែលមានប្រាក់បំណាច់មុខងារ ៩៦០ ០០០រៀល ចុះក្រោម ត្រូវដំឡើង ២២ ៥០០រៀល
៥. មន្ត្រីជាប់កិច្ចសន្យាត្រូវដំឡើងពី ៧១០ ០០០រៀល ទៅ ៧៧០ ០០០រៀល៕