រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្ដីពី ការបង្កើតគណៈកម្មាការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ
ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តូីពី ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។
គណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ៖
-គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធី
-ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ
– ធ្វើរបាយការណ៍លទ្ធផលជូនរាជរដ្ឋាភិបាល
– បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕
ខ្លឹមសារពិស្តារ សូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖