ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ប្រកាសព័ត៌មាន “ស្តីពីលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសវៀតណាម”

100

 

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣បានចេញសេចក្តីប្រកាសព័ត៌មាន “ស្តីពីលទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសវៀតណាម” ថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួង។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាងកក់ក្តៅ និងបានសម្តែងនូវអំណរសាទរចំពោះលទ្ធផ ប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានរួមចំណែកពង្រឹងភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ដូ ហ៊ុងវៀត បានសម្ដែងនូវបំណងប្រាថ្នារួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការលើកកម្ពស់ប្រសិទ្ធិ ភាពនៃកិច្ចសហប្រតិបត្តិការដែលបំពេញឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម។
នៅមុនជំនួបសម្តែងការគួរសមនេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ដូ ហ៊ុងវៀត បានធ្វើជាស ហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសទាំងពីរ ដែលបានប្រព្រឹត ទៅនៅទីក្រុងព្រះសីហនុ ក្នុងលក្ខណៈមិត្តភាពដ៏ស្និទ្ធិស្នាល និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងជិតស្និទ្ធ និងផ្ដល់ប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងវៀតណាម ដែលបន្តលូតលាស់ឥតឈប់ឈរលើគ្រប់វិស័យ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតី «ភាពជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម និង បានពិភាក្សាយ៉ាងស៊ីជម្រៅ លើវិស័យជាច្រើនរួមមាន សន្តិសុខ-នយោបាយ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌ ជាដើម ក្នុងគោលបំណងបម្រើជាឧត្តមប្រយោជន៍ន ប្រទេសទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សានូវ
ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបាន កត់សម្គាល់ដោយពេញចិត្ត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបជាមួយថ្នាក់ដឹកនាំវៀតណាមជាច្រើនដង ក្នុងរយៈពេលត្រឹមតែ២ខែ បន្ទាប់ពីសម្តេចធិបតី បានចូលកាន់តំណែង។

សម្រាប់សសរស្ដម្ភការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពលើកកម្ពស់ការចែករំលែក ព័ត៌មាន និងការសម្របសម្រួលរវាងក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធ គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនដ៏ទៃទៀត។
អំពីកិច្ចការព្រំដែន ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះសមិទ្ធផលដែលគណៈកម្មការចម្រុះ ព្រំដែននៃប្រទេសទាំងពីរសម្រេចបានលើកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនបានប្រមាណ ៨៤% នៃ ព្រំដែនគោក និងបានលើកសរសើរចំពោះការប្ដេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះ
ស្រាយដែលអាចទទួលយកបានទៅវិញទៅមក… សំដៅឆ្ពោះទៅបញ្ចប់កិច្ចការដែលនៅសេសសល់ប្រមាណ ១៦%។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចឱ្យបាននូវគោលបំណងរួម ក្នុងការបង្កើតព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ភាគីទាំងពីររីករាយដោយបានកត់សម្គាល់ពីកំណើនដ៏
ខ្លាំងក្លានៃពាណិជ្ជកម្មទ្វេភាគី បើទោះបីជាប្រឈមនឹងវិបត្តិកូវីដ-១៩ក៏ដោយ។ សហប្រធានទាំងពីរបាន ឯកភាពថា កម្ពុជា និងវៀតណាមគួរកំណត់គោលដៅពាណិជ្ជកម្មថ្មីរហូតដល់ឆ្នាំ២០៣០។ ភាគីវៀតណាម
បានឯកភាពពង្រឹងការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ច ព្រមព្រៀងដែលមានស្រាប់ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង តភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកប-ហូជីមិញ។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ភាគីទាំងពីរមានទស្សនៈដូចគ្នាថា ក្រសួង ទេសចរណ៍កម្ពុជា វៀតណាម និងឡាវ គួរស្វែងរកវិធីសាស្ត្រ និងមធ្យោបាយនានាដើម្បីសម្រួលរដ្ឋទេសចរវាងប្រទេសទាំងបី ដើម្បីទាញយកប្រយោជន៍ពីវិស័យដ៏មានសក្តានុពលយ៉ាងធំធេងនេះ ព្រមទាំងធ្វើឱ្យ គំនិតផ្តួចផ្តើមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី «ដំណើរកំសាន្តមួយ បានគោលដៅបី» លេចចេញជារូបរាង។
ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់យ៉ាងខ្លាំងនៃការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំ និងវប្បធម៌រវាងប្រទេសទាំងពីរ និងបានឯកភាពបង្កើនកិច្ចសហការអភិវឌ្ឍន៍មូលធនមនុស្ស និងការត ភ្ជាប់រវាងប្រជាជននិងប្រជាជន តាមរយៈការផ្លាស់ប្ដូរផ្នែកអប់រំ និងវប្បធម៌។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម រួម មានទំនាក់ទំនងអាមេរិក-ចិន ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស វិបត្តិរុស្ស៊ី-អ៊ុយក្រែន បញ្ហា សមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគីរវាងក្រសួងការបរទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គនានា។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិតសភាការទូតវៀតណាម (DAV) ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្ស និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងន័យនេះ ភាគីទាំងពីរបានលើក ទឹកចិត្តដល់ស្ថាប័នទាំងពីរឱ្យពន្លឿនការបញ្ចប់សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី អាចចុះហត្ថលេខាបានឆាប់។
ភាគីទាំងពីរក៏បានឯកភាពសហការជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូនា ពេលខាងមុខឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសស្នាក់នៅខេត្ដព្រះសីហនុ ឯកឧត្តម ដូ ហ៊ុងវៀត បានជួបជាមួយលោក ឡុង ឌីម៉ង់ អភិបាលរំងខេត្តព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ។

ក្រសួងការបរទេសទាំងពីរបានឯកភាពនឹងរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៩ នៅ
ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាងនាមឱ្យគណៈប្រតិភូវៀតណាម ឯកឧត្តម ដូ ហ៊ុងវៀត បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះភាគីកម្ពុជាជាម្ចាស់ផ្ទះ សម្រាប់ការស្វាគមន៍ និងការផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និង ស្និទ្ធស្នាលជូនគណៈប្រតិភូនៅក្នុងអំឡុងពេលស្នាក់នៅខេត្តព្រះសីហនុ និងសម្រាប់ការរៀបចំកិច្ចពិគ្រោះ យោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសទាំងពីរបានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង