សិក្ខាសាលា ការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច
ភ្នំពេញ៖ នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ដែលបានយកគំរូនិងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានី-ខេត្ត។
នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច។
សិក្ខាសាលានេះ បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីសាខា ក.ប.ប. រាជធានី-ខេត្ត គោលដៅចំនួន៨ ឱ្យក្លាយជាគ្រូបង្គោលដើម្បីណែនាំបន្តដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោត។
សិក្ខាសាលានេះ មិនមានបំណងជំរុញឱ្យមានការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងទឹកត្នោត និងស្ករត្នោតទេ ប៉ុន្តែក្នុងករណីអ្នកផលិតមិនអាចអនុវត្តតាមវិធីសាស្ត្របែបប្រពៃណីបុរាណបាន ហើយងាកមកប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតជំនួសវិញ នោះទើបអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងជួយដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតនូវវិធីសាស្រ្ត នៃការប្រើប្រាស់សារធាតុស៊ុលហ្វីតតាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ដែលបានយកគំរូនិងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានី-ខេត្ត។ សិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច៕