ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចាត់ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូស​តាមសាលារៀន សំរាប់ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ នាពេលខាងមុខ

101

ភ្នំពេញ ៖ ថ្ងៃចន្ទ​ ១រោច​ ខែអស្សុជ​ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៣​ លោក កៀង​ ល័ក្ស​ អភិបាល​ នៃ​គណៈអភិបាល​ខណ្ឌចំការមន​​ បានចាត់ក្រុមការងារខណ្ឌ ដោយសហការ​ជាមួយ​ក្រុម​ការងារ​សង្កាត់ ចុះបាញ់ថ្នាំសម្លាប់មូស​ ក្នុង​បរិវេណ​សាលា​រៀ​នចំនួន​ ០៣​ រួម​មាន៖​ វិទ្យាល័យបឹងត្របែក, វិទ្យាល័យផ្សារដើមថ្កូវ និងវិទ្យាល័យទួលទំពូង​ ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ​។

ការចុះបាញ់ថ្នាំមូសនេះ ក៏មាន​ការ​​ចូលរួម​ពីលោកគ្រូ​-អ្នក​គ្រូ​,​ លោកមេភូមិ​-អនុភូមិ​, កម្លាំង​សណ្ដាប់​ធ្នាប់​ខណ្ឌ​,​ កម្លាំង​ប្រជាការ​ពារ​សង្កាត់​ និងអ្នក​បាញ់ថ្នាំផងដែរ ។

ក្រោយពីក្រុមការងារចុះទៅបាញ់ថ្នាំសម្លាប់មូស​ នាយកវិទ្យាល័យ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់រដ្ឋបាលខណ្ឌចំការមន​ ដែលបានគិតគូរពី​សុខភាព​របស់បេក្ខជន​ត្រូវ​ចូលរួម​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ នៅតាម​មណ្ឌលប្រឡងទាំងអស់ ក្នុងខណ្ឌចំការមន ។

ជាមួយគ្នានោះ អភិបាលខណ្ឌចំការមនសន្យាបន្តដោះស្រាយបញ្ហាបរិស្ថាន អនាម័យ ជូនពលរដ្ឋក្នុងមូលដ្ឋានថែមទៀត ពាក់ព័ន្ធនិងបញ្ហាផ្សេងៗ រួមមានបរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង