ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ៧៣គ្រួសារ នៅសង្កាត់ក្បាលកោះ ទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

55

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៧៣គ្រួសារ រស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ។

សកម្មភាពមនុស្សធម៍នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ រួមជាមួយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌជាច្រើននាក់ទៀត ។

មានមតិសំណេះសំណាល និងផ្ដាំផ្ញើក្នុងឱកាសនោះឌេរ លោកអភិបាលខណ្ឌបានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមកូនចៅចុះលេងទឹក ជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសគ្រប់ប្រភេទ ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ផ្សេងផ្សេង ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទ កម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិ សាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ ។

នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ បើជួបបញ្ហាខ្វះខាតជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយ ដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរ សង្កាត់ និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម និងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង