ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឱ្យUNFPA រួមគ្នាដោះស្រាយបញ្ហា​ស្ត្រីដែល ងាយរងគ្រោះ បម្រើការក្នុងសេ វាកម្សាន្ត​ទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

96

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឱ្យអង្គការសហប្រជាតិ ដើម្បីប្រជាជន ប្រចាំកម្ពុជា(UNFPA)ត្រូវរួមគ្នាដោះស្រាយ បញ្ហា​ស្ត្រីដែល ងាយរងគ្រោះ បម្រើការ ក្នុងសេ វាកម្សាន្ត​ទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានល្អប្រសើរជាងនេះបន្ដទៀត ខណៈកម្ពុជា កំពុងត្រូវបានយកចិត្ដទុក ដាក់ពីរាជរដ្ឋាភិបាលកម្ពុជាអាណត្ដិទី៧ នៃយុទ្ធសាស្ដ្របញ្ចុកោណ ក្រោមការដឹកនាំរបស់ម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ(Sandra Bernklau) នាយិកាទីភ្នាក់ ងារអង្គការសហប្រជាជាតិ ដើម្បីប្រជា ជនប្រចាំព្រះរាជាណាចក្រកម្ពុជា(UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខ ភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។
លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូរ ជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះនិងទទួលបានបេឡាជាតិរបបសន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណនេះ ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែល មានហានិភ័យ និងងាយរងគ្រោះខ្លាំង។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើង អំពីការយកចិត្តទុក្ខដាក់របស់ រដ្ឋបាល រាជធានីភ្នំពេញ ក្រោម ការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិ បាល រាជធានីភ្នំពេញ ស្តីពីការតម្រង់ទិសដល់មន្ទីរទេសចរណ៍ មន្ទីរផែនការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរួមសហការគ្នាផ្ទៀងផ្ទាត់ ចុះស្រង់ទិន្នន័យ និងសុំបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់បុគ្គលិកបម្រើសេវាកម្សាន្ត
វិស័យទេសចរណ៍, ស្នើឲ្យរដ្ឋបាលរដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ម្ចាស់អាជីវកម្មសេវាកម្សាន្តទេសចរណ៍ ស្តីពីប្រយោជន៍មូលនិធិសមធម៏សុខាភិបាល ដោយឥតគិតថ្លៃ ស្រប តាមគោលការណ៍ស្ម័គ្រចិត្ត, ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុក្ខ ដាក់ផ្តល់សេវាពិនិត្យសុខភាព តាមស្តង់ដារ បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌, គ្រប់ស្ថាប័នរួមសហការគ្នាដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរចាំបាច់របស់នារី ពីការប្រើប្រាស់សេវាមូល និធិសមធម៌សុខាភិបាល និងជំរុញ ការប្រើប្រាស់សេវានេះឲ្យបានពេញលេញ និងរៀបចំពិធីចែកប័ណ្ណជូនដល់បង ប្អូន បម្រើការសេវាកម្សាន្តវិស័យទេសចរណ៍នេះឱ្យបានឆាប់ៗផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុក ដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើសអើង។
សូមបញ្ជាក់ថា សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញ ពីថ្នាក់ដឹកនាំមកពីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក .

មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិ និងស្រ្តីធ្វើការក្នុងសេវាកម្សាន្ត ប្រមាណជិត២០០នាក់ចូលរួមផងដែរ ៕ .ដោយ. សំរិត

អត្ថបទដែលជាប់ទាក់ទង