ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករ ៣២៤គ្រួសារ២ ស្រុក ក្នុងខេត្ដកំពង់ចាម មកទទួលស្រូវពូជជាង ៣០តោន​​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

42

កំពង់ចាម៖ ស្រូវពូជ ប្រមាណ​ជាង ៣០តោន​​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវយកមកផ្តល់ជូនប្រជាកសិករ​ ចំនួន​៣២៤គ្រួសារនៅ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​ ។
ពិធីផ្តល់ជូនត្រូវបានធ្វើក្នុងសាលាស្រុក ស្ទឹងត្រង់ខេត្តកំពង់ចាម នាព្រឹកអង្គារ ១រោចខែអស្សុជឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃ​ទី​៣១ ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ក្រោយអធិបតីភាពរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្លែង ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៣២.៧០០គីឡូក្រាម​នេះ ជូនដល់បងប្អូនប្រជាកសិករទាំង៣២៤ក្នុងស្រុក ស្ទឹងត្រែងនិងស្រុកជើងព្រៃដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់បានដាំដុះស្តារឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នាពេលកន្លងមក​។
លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ដល់​ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវបញ្ចុះនូវមន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ ត្រូវ​ចុះ​ទៅ​ដល់​ទីតាំង​ដោយ​​ផ្ទាល់​​​ ដេីម្បី​ស្វែងយល់​​ ​និង​​រៀនសូត្រ​ពី​អ្វី​ដែល​កសិករ​កំពុង​តែ​អនុវត្ត​​ ពិសេស ផ្សព្វផ្សាយរាល់បច្ចេកទេសកសិកម្មជូនដល់ពួកគាត់នេះ​ជា​រឿង​សំខាន់​បំផុត​ ក្នុង​ការ​ជួយ​ដល់​កសិករ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ។
លោក អ៊ុង សំអាត ក៏​បាន​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​សំរិតសម្រាង​ពូជ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាពគ្រួសារឡើងវិញ​ផងដែរ​ ។
សូមបញ្ជាក់ថាប្រជាកសិករទាំង ៣២៤គ្រួសារ ក្នុង ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម​និង​ថវិកា​ ២ម៉ឺន​រៀល​ ដែល ក្នុង​នោះ​ប្រជាពលរដ្ឋ ក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង