ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃប្រវែង៣២គីឡូម៉ែត្រ​ ត្រូវបាន ថែមដីល្បាយ​ កៀរសម្រួល​ ស្រោចទឹង​ កិនបង្ហាប់ឡើងវិញ

353

ព្រះវិហារ៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) ប្រវែង៣២គីឡូម៉ែត្រ​ ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ ធ្វើការថែមដីល្បាយ​ កៀរសម្រួល​ ស្រោចទឹង​ កិនបង្ហាប់ឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) ប្រវែង៣២គីឡូម៉ែត្រ​ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក នាពេលនេះត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការ ថែមដីល្បាយ​ កៀរសម្រួល​ ស្រោចទឹង​ កិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋ មានភាពងាយស្រួលល្អប្រសេីរឡេីងវិញ​ ៕

 

អត្ថបទដែលជាប់ទាក់ទង