ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រយុទ្ធលើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៣មិថុនា

160

ភ្នំពេញ:លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៣មិថុនាអ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជាតូច ទូសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អាល់បានីហ្គេន ស៊ី(Gen Ci)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

អ្នកប្រដាល់ជនជាតិអាល់បានីហាត់នៅស្រុកថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយ ។ទោះបីគេជាអ្នកប្រដាល់ថ្មីទើបតែធ្លាប់ប្រកួត បានបន្តិចបន្តួចមែនតែការប្រកួតរបស់គេនៅស្រុក ខ្មែរគឺមានឈ្នះមានចាញ់ជាធម្មតា ។

នេះជាលើកដំបូងហើយដែលតូច ទូគេជួបប្រកួតជាមួយអ្នកប្រដាល់រូបនេះ ។ តាមពិតតូច ទូជាអ្នកប្រដាល់ចាស់វស្សាហើយគ្រាន់តែគេមិនសូវមាន ឈ្មោះបោះសម្លេងតែប៉ុណ្ណោះ។ការជួបគ្នាលើកដំបូងនេះទាំងសងខាង សុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។

ក្បាច់របស់តូច ទូដើម្បីយកឈ្នះហ្គេន ស៊ីគឺវាយប្រហារជើងក្រោមតែបើការវ៉ៃជើងក្រោមនេះ មិនបានសម្រេចទេនោះគេអាចនឹងវេទនា ដោយសារកណ្ដាប់ដៃអ្នកប្រដាល់ឆ្លងដែនរូបនេះ ។

តូច ទូមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៥ដង ចាញ់១៣ដងនិងស្មើពិន្ទុ ២ ដង ។ ចំពោះហ្គេន ស៊ីវិញគេមានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ២២ ដង និង ចាញ់៧ដង ។ នរណជាអ្នកខ្លាំង ?

សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះឆោម ដេត(Chom Deth)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរមិនមាននរណាដឹងថា គេមានសមត្ថភាពប៉ុណ្ណានោះឡើយ ។ចំពោះប៊ុនធីគេជាអ្នកប្រដាល់ចូលចិត្តប្រើកែង និង ជង្គង់ដើម្បីវាយប្រហារគូប្រកួត ។ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៨២ដង ចាញ់២១ដងនិងស្មើពិន្ទុ៤ដង ។

ចំពោះអ្នកប្រដាល់ថៃឆោម ដេតវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់៩ដង និង ស្មើពិន្ទុ ១ ដង ។ជំនួបមួយនេះមិនដឹងថា នរណាជួបសំណាងល្អនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង