ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង កញ្ញា ម៉ិច ម៉ារីកា រំពឹងកាន់តែខ្ពស់ដើមឆ្នាំក្រោយ

193

ភ្នំពេញ៖ តារាសម្តែង កញ្ញា ម៉ិច ម៉ារីកា បានស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លីក្រោយស្ថានភាពសុខភាពមិនអំណោយផល ។ ក្រោយបង្ហាញមុខក្នុងពិធីសម្ពោធភាពយន្តរឿង បិសាចគំនូរ តារាស្រី រូបនេះបញ្ជាក់ថា ៖ ការងារសិល្បៈនាងនៅតែមាន ហើយដើមឆ្នាំក្រោយ នឹងកាន់តែច្រើនទ្វេដង ។

កញ្ញា ម៉ិច ម៉ារីកា លេចធ្លោខ្លាំងក្នុងភាពយន្តរឿង ព្រះជិនវង្ស នាង ពៅ និងជាតួស្រី ក្នុងបទ ពុកខ្ញុំជាប៉ូលិសចរាចរណ៍ ។ មួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់នាងមិនមមាញឹកខ្លាំងទេ ។ តារាស្រី មកពីខេត្តតាកែវ រូបនេះ លើកឡើងថា នាងត្រូវឡើងចុះមើលការងារសម្អាងការនៅខេត្ត និងកំពុងថតភាពយន្តភាគ ពីររឿងព្រមគ្នា ដែល មិនទាន់បញ្ចប់នៅឡើយ។
នាងថា៖ នាងមិនចង់ទទួលរឿងច្រើនព្រមគ្នា ដែលមិនងាយនឹងបែងចែកពេលវេលា ខណៈដែលត្រូវថែទាំសុខភាពដែលមានបញ្ហាកន្លងមក។
តារាស្រីរូបនេះ បញ្ជាក់ថា ៖ ទើបនឹងទទួលដំណឹងទទួលយករឿងថ្មីពីផលិតកម្មមួយ ប៉ុន្តែកំពុងជជែកគ្នានៅឡើយ។ ដើមឆ្នាំក្រោយនេះ នាងនឹងបញ្ចប់ការងារចាស់ៗ ហើយនឹងស្វាមគមន៍ការងារសិល្បៈថ្មីៗវិញម្តង ដែលនាងរំពឹងថា អាចនឹងមានពន្លឺច្រើនបើធៀបនឹងឆ្នាំ២០១៨នេះ៕

អត្ថបទដែលជាប់ទាក់ទង