ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Cambodian Premier League៥ប្រកួតសម្រាប់ចុងសប្ដាហ៍នេះ

46

ភ្នំពេញ៖សម្រាប់សប្តាហ៍ទី១៩នាចុងសប្តាហ៍នេះមានគូពិសេសគឺជើងឯកចាភ្នំពេក្រោន ត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវបឹងកេត។
សម្រាប់សប្ដាហ៍នេះព្រឹត្តិការណ៍Cambodian Premier Leagueមាន៥ប្រកួត។ការប្រកួត
នៅថ្ងៃសៅរ៍ទី២៧ខែមករាព្រៃវែងអេហ្វស៊ីប្រកួតជាមួយក្រុមណាហ្គាវើលដ៍និងក្រុមវិសាខាប្រកួតជាមួយក្រុម គិរីវង់សុខសែនជ័យ។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យទី២៨ខែមករាក្រុមកងយោធពលខេមរភូមិន្ទប្រកួតជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ក្រុម ភ្នំពេញក្រោនប្រកួតជាមួយក្រុម បឹងកេតនិងក្រុម ISI ដង្កោសែនជ័យប្រកួតជាមួយក្រុម អង្គរថាយហ្គឺរ។

សូមបញ្ចាក់ថាភ្នំពេញក្រោនកាលពីសប្តាហ៍ទី១៨កន្លងទៅបានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៤ទល់១ ដែលបានឆ្លងកាត់ ១៨ប្រកួតដូចគ្នា ឈ្នះ១៣ ស្មើ៣ និងចាញ់២ ឈរលេខ២មាន៤២ពិន្ទុតាមពីក្រោយក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន ៤៤ពិន្ទុ។

ចំណែកឯបឹងកេតវិញកាលពីសប្តាហ៍ទី១៨បានលេងស្មើម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៣ទល់៣ ដោយបានឆ្លងកាត់ ១៨ប្រកួតមកនេះដូចគ្នា ឈ្នះ៦ ស្មើ៧ ចាញ់៥ និងឈរលេខ៤ មាន ២៥ពិន្ទុ តាមពីក្រោយវិសាខា ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ៣២ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង