ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់ម៉ន ព្រហ្មម៉ាញNiev Vangchanណាត់ប្រកួតជាមួយធី វ៉ារិទ្ធ

74

ភ្នំពេញ៖លើសង្វៀនTV5ថ្ងៃទី៣កុម្ភៈខាងមុខនេះអ្នកប្រដាល់ថៃNiev Vangchanបាន
ណាត់ប្រកួតជាមួយអ្នកប្រដាល់កម្ពុជាធីវ៉ារិទ្ធក្លិបធីណារិទ្ធគុនខ្មែរក្នុងប្រភេទទម្ងន់៦៥គីឡូ
ក្រាម។

កាលពីថ្ងៃី១៦មករាឆ្នាំ២០២៤កន្លងមកអ្នកប្រដាល់ថៃរូបនេះបានប្រកួតចាញ់អ្នកប្រដាល់កម្ពុជាម៉នព្រហ្មម៉ាញក្លិបពន្លឺថ្មីព្រែឯងដោយពិន្ទុ។ការវិលមកសារជាថ្មីនេះអ្នកប្រដាល់ថៃរូបនេះហាក់ដូចជាមានជំនឿចិត្តថានឹស្ពាយជ័យជំនះយកទៅវិញ។
Niev Vangchanគេមានប្រវត្តិប្រកួតចំនួន៨៦ដងឈ្នះ៦០ដងចាញ់២៣ដងស្មើពិន្ទុ៣ដង
និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង។ចំពោះធី វ៉ារិទ្ធវិញគេធ្លាប់ឆ្លងកាត់ការប្រកួតបាន
ចំនួន១១២ដងឈ្នះ៨៧ដងចាញ់២២ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥
ដងឯណោះ។

នេះជាជំនួបដ៏អស្ចារ្យមួយដែលអ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះសុទ្ធតែដាក់ជំនឿចិត្តថានឹងដណ្ដើមឲ្យបានជ័យជំនះដូចគ្នា។
អ្នកប្រដាល់ថៃNoeng Trakarnបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ក
ម្ពុជាមឿន សុខហ៊ុចរបស់ក្លិបមហិទ្ធិរិទ្ធមេសថ្ងកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូ
ក្រាម។

កាលពីថ្ងៃទី៥វិច្ឆិកាអ្នកប្រដាល់ថៃរូបនេះបានយកឈ្នះអ្នកប្រដាល់កម្ពុជាអេលីត ប៊ុន
ឆនក្លិបនាយកដ្ឋានអង្គរក្សដោយពិន្ទុ។
មកលើកមុនគេប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមតែលើកនេះគេប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៦៣,៥០គីឡូក្រាមប៉ុណ្ណោះ។Noeng Trakarnជាអ្នកប្រដាល់ជើងខ្លាំងមួយរុបដែល
មានប្រវត្តិប្រកួតចំនួន៩២ដងឈ្នះ៨០ដងចាញ់១០ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។

សុខហ៊ុចវិញអតីតកាលរបស់គេងស្ចារ្យណាស់គេមានប្រវត្តិប្រកួតចំនួន១៦៩ដងឈ្នះ
១៤៧ដងចាញ់១៨ដងស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៦ដង។ជំនួបនេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមបានជ័យជំនះនោះឡើយ។
វីវ៉ា សាវ៉េតក្លិបមហិទ្ធិរិទ្ធមេសថ្ងកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ឡាវSing Yai
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
អ្នកប្រដាល់ឡាវរូបនេះធ្លាប់មកប្រកួតស្រុកខ្មែរម្ដងហើយកាលពីចុងឆ្នាំ២០២៣ដោយប្រកួតស្មើពិន្ទុជាមួយថុលមករាក្លិបនាយកដ្ឋានអង្គរក្ស។មកលើកនេះគេសង្ឃឹមថានឹងដណ្ដើមយកជ័យជំនះត្រឡប់ទៅវិញឲ្យបាន។

Sing Yaiមានប្រវត្តិប្រកួតចំនួន៩១ដងឈ្នះ៦៥ដងចាញ់២២ដងស្មើពិន្ទុ៤ដងនិងវាយគូ
ប្រកួតឲ្យសន្លប់បានចំនួន១២ដង។វីវ៉ា សាវ៉េតវិញគេមានប្រវត្តិប្រកួតចំនួន១០៨ដងឈ្នះ៧២
ដងចាញ់៣១ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។ទាយសាកមើល
តើនរណាឈ្នះក្នុងការប្រកួតនេះ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះយុគ យក្សផ្លែក្លិបខ្លារខិនមានរិទ្ធប្រកួតជាមឮ
មួយខុនសីហាក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។នៅសុខទីក្លិបតាឡីដំរីមាន
រិទ្ធប្រកួតជាមួយសេកសារ៉ាន់ក្លិបអង្គរមានជ័យយោធភូមភាគទី៤ក្នុងប្រភេទទម្ងន់៥៤គីឡូ
ក្រាម៕

អត្ថបទដែលជាប់ទាក់ទង