ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអត្តពលិកម្ចាស់មេដាយ នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ កុម្ភៈ

76

ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំចូលរួមក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមានព្រឹតិ្តការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ព្រឹតិ្តការណ៍ការប្រកួតជើងឯកអាស៊ី ព្រឹតិ្តការណ៍ការប្រកួតជើងឯកពីភពលោក និងព្រឹតិ្តការណ៍ការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២០ មាន ១២ ព្រឹត្តិការណ៍ ក្នុងនោះមាន ១៤ ប្រភេទកីឡា។

១៤ ប្រភេទកីឡារួមមាន កីឡាតេក្វាន់ដូ WT កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡារាំ កីឡាជីជឺតស៊ូ កីឡាប៉េតង់ កីឡាកេរ៉ាតេ កីឡាវ៉ូវីណាម កីឡាកាយវប្បកម្ម កីឡាប្រដាល់សកល កីឡាឃីកប៊ុកស៊ីង កីឡាចំបាប់ កីឡាទូកក្តោង និងព្រឹតិ្តការណ៍ការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២០។

ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធទាំង ១២ ព្រឹត្តិការណ៍មានមេដាយសរុបមានចំនួន១២៦ គ្រឿង ក្នុងនោះមេដាយមាសចំនួន២៩ គ្រឿង មេដាយប្រាក់ ៤៦ គ្រឿង និងមេដាយសំរិទ្ធ ៥១គ្រឿង សរុបទឹកប្រាក់ចំនួន ៣ ១៩៤ ៥០០ ០០០ រៀល ប្រគល់ជូនជយលាភីចំនួន ១០២ នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៣៧ នាក់៕

 

អត្ថបទដែលជាប់ទាក់ទង