ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អស្ចារ្យ ! ព្រំ សំណាងប្រើពេលមិនដល់មួយទឹកដើម្បីយកឈ្នះអ្នកប្រដាល់ថៃ

49

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរជើងខ្លាំងកម្ពុជាបានចំណាយពេលមិនដល់មួយទឹកឡើយបានយកឈ្នះអ្នកប្រដាល់ថៃMoeurn A-Khonក្នុងការប្រកួតនាយប់ថ្ងៃទី១៧កុម្ភៈលើសង្វៀន
TV5។
នរណាៗក៏មានជំនឿចិត្តដែរថាសំណាងនឹងយកឈ្នះលើអ្នកប្រដាល់ថៃរូបនេះបានមុន
ទឹកទី៥ដែរតែការប្រកួតនេះវាហាក់ដូចជារហ័សពេកហើយសម្រាប់សំណាងក្នុងការដណ្ដើមយកជ័យជំនេះនោះ។

ក្រៅពីការកំដៅសាច់ដុំមុនពេលប្រកួតនោះសំណាងហាក់ដូចជាមិនមានបញ្ចេញ
ញើសក្នុងការយកឈ្នះលើគូប្រកួតឡើយ។ទោះបីសំណាងមានជំនឿចិត្តថាគេនឹងឈ្នះក៏ពិតមែនក៏ដោយតែអ្នកប្រដាល់គុនខ្មែររូបនេះមិនបានមើលស្រាលគូប្រកួតនោះទេ។

ម៉ន ព្រហ្មម៉ាញក្លិបប៉ែន កាក់គុនខ្មែរប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ
Noeng Trakarnដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

តាមពិតព្រហ្មម៉ាញត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃPich Bophaតែដោយសារបញ្ហាសុខ
ភាពនោះNoeng Trakarnបានចូលខ្លួនមកប្រកួតជំនួសវិញ។កាលពីថ្ងៃទី៣កុម្ភៈកន្លងមកអ្នក
ប្រដាល់ថៃNoeng Trakarnបានមកប្រកួតនៅស្រុកខ្មែរម្ដងហើយតែគេប្រកួតចាញ់ពិន្ទុសូត្រ
វាសនាក្លិបបក្សីស្លាបដែក។សម្រាប់ការមកប្រកួតនៅស្រុកខ្មែរលើកនេះNoeng Trakarnបាន
ត្រឹមតែស្មើប៉ុណ្ណោះ។

អ្នកប្រដាល់ថៃKatha Tepត្រូវអ្នកប្រដាល់កម្ពុជាឃន សុម៉ាលីក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រើ
ពេលតែត្រឹម២ទឹកប៉ុណ្ណោះឲ្យសន្លប់តដៃលែងរួច។
នេះជាលើកទី២ហើយដែលKatha Tepសន្លប់ក្នុងទឹកទី២លើសង្វៀន TV5។កាលពីថ្ងៃទី៣ខែធ្នូ
ឆ្នាំ២០២៣បានKatha Tepសន្លប់ក្នុងទឹកទី៣ក្រោមថ្វីដៃអ្នកប្រដាល់គុនខ្មែរគង់ ហ៊ូវក្លិបមហិទ្ធិរិទ្ធមេសថ្ងក។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះរិទ្ធី ម៉ាណូយក្លិបSuper Fightត្រូវអ្នកប្រ
ដាល់ណង សាវក្លិបនាគនាំសំណាងផ្ដួលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ៕

អត្ថបទដែលជាប់ទាក់ទង