ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សេង ធារិន ក្លាយជាប្រធាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពជាអាណត្តិទី១ ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨

881

 

ភ្នំពេញ៖លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ ក្លាយជាប្រធាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពជាអាណត្តិទី១ ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨ បន្ទាប់ពីសមាជិតប្រតិបត្តិ និងអ្នកតំណាងក្លិបសម្រេចចិត្តបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានក្នុងឱកាសមហាសន្តិបាតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសប្រកាសបើកមហាសន្តិបាតប្រធាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពជាអាណត្តិទី១នាពេលនេះដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ លោក ណយ ផាណា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពជាអាណត្តិទី១ ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨ គណៈកម្មាធិការប្រតិបត្តិមានចំនួន ២៧ រូប រួមមានលោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ ជាប្រធាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពជា លោក សឹង្ហ ទុំ អនុប្រធានអចិន្ទៃយ៍ លោក តឹក ប៊ុនធឿន លោក ស៊ុ សំណាង លោក បោន ប៊ិន លោក នាក់ ថារ៉ែន លោក ឈាង សុវណ្ណរតនា លោក សេង ប៊ុនសុង និងលោក Andy Steven
ចំណែកលោក អ៊ូ តារា អគ្គលេខាធិការ លោក វី តារ៉ា អគ្គលេខាធិការរង លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការរង លោក អឿន រស្មី អគ្គហេរញ្ញិក លោក ប៉ែន សុគន្ធ លោក អ៊ុក ម៉ារ៉ាឌី លោក ឈឿក ពន្លក លោក ហ៊ុល សេងហាប់ លោក វ៉ាន់ ខេមរិន្ទ លោក Andika Sutendi លោក Teddy Wijaya កញ្ញា ង៉ែត ធានសេរីវលក្ខ លោក ទុន សេរី លោក សាន អង្គររាជវ័ន្ត លោក វណ្ណា លីម៉េង កញ្ញា ត្រឹង ផាលីន និងកញ្ញា យស់ សញ្ចនា ជាសមាជិក។

អត្ថបទដែលជាប់ទាក់ទង