ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាង ចោម ច័ន្ទ ចង់ក្លាយជាតុក្កតា

192


ភ្នំពេញ៖ តារាហ្វេសប៊ុកលក់ផលិតផលគ្រឿងសំអាង ដែលទទួលបានប្រជាប្រិយខ្លាំង ក្នុងបណ្ដាញសង្គមអ្នកនាង ចោ​ម ច័ន្ទ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាពស៊ិចស៊ីដូចតុក្កតាជ័រ ជាច្រើនសន្លឹក ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ។

បើក្រឡេកមើលរូបភាពទាំងនោះវិញ ដំបូងឡើយគិតថាជាតុក្កតា ប៉ុន្ដែបើយើងសម្លឹងមើលឲ្យយូរប្រាកដជាដឹងថា តាមពិតរូបនេះ មិនមែនជាតុក្កតា ឬគំនូរឡើយ ជាមនុស្សពិតគឺអ្នកនាង ចោម ច័ន្ទ ។

ក្នុងផេកហ្វេសប៊ុក អ្នកនាង ចោម ច័ន្ទ បានសរសេរថា “ពេលខ្លះចង់ក្លាយជា តុក្កតាម្តងៗ ព្រោះមិនហត់គ្រប់យ៉ាង”។

ទោះបីមិនមែនជាតារាល្បីនៅក្នុងរង្វង់សិល្បៈក៏ ចោម ច័ន្ទ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាញសង្គម មានអ្នកគាំទ្រច្រើនមិនចាញ់តារាក្នុងសិល្បៈ ទាំងនេះគឺដោយសារតែទង្វើ ក៏ដូចជាសកម្មភាពប្លែកៗ លេងខ្លួនយ៉ាងដ៏ស៊ិចស៊ី ការប្រើប្រាស់ជីវិតទាន់សម័យ រួមជាមួយសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ រថយន្តទំនើបៗជាដើម គួរឲ្យចាប់អារម្មណ៍៕

អត្ថបទដែលជាប់ទាក់ទង