ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអត្តពលិកស្ប៉េស្យាល់អូឡាំពិកកម្ពុជាទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា

69

 

ភ្នំពេញ៖លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីដល់ម្ចាស់មេដាយ ប្រាក់ និងសំរិទ្ធជូនក្រុមគណៈប្រតិភូកីឡាករ-កីឡាការិនី គ្រូពេទ្យ អ្នកមើលថែ គ្រូបង្វឹក និងគ្រូជំនួយនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្រាប់ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ។ ក្រុមគណៈប្រតិភូកីឡាករ-កីឡាការិនី គ្រូពេទ្យ អ្នកមើលថែ គ្រូបង្វឹក និងគ្រូជំនួយចំនួន ១០នាក់ យើងដណ្តើមបានមេដាយ ៣ គ្រឿង ក្នុងនោះមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
លោក សែម សុខា បានមានប្រសាសន៍ថា ការចូលរួមប្រកួតនោះ កីឡាករ-កីឡាការិនីស្ប៉េស្យាល់អូឡាំពិកម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយជាមួយកីឡាករ-កីឡាការិនីមកពីជុំវិញពិភពលោកប៉ុន្តែ ដោយសមត្ថភាពកីឡាករ-កីឡាការិនីយើងនៅមានកម្រិត កម្ពុជាទទួលបានមេដាយចំនួន៣គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ២ គ្រឿង។
លោកបានបន្តថា ប្រតិភូកីឡាយ៉េស្យាល់អូឡាំពិកកម្ពុជា បានវិលត្រឡប់មកមាតុភូមិវិញថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយ សុវត្ថិភាព និងមានការទទួលស្វាគមន៍ពីក្រុមការងារគណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំពិកកម្ពុជា។ វិញ្ញាសាអត្តពលកម្មទទួលបានមេដាយប្រាក់ ១ គ្រឿងដោយ កីឡាការិនី នុត សុផាណា ចំណែក វិញ្ញាសាប៊ូលលើវិញ្ញាសាគូ គឺកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល៕

អត្ថបទដែលជាប់ទាក់ទង