ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Extraចាញ់ពិន្ទុសោម ពិសិដ្ឋ

42

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងថៃExtraប្រកួតចាញ់ពិន្ទុសោមពិសិដ្ឋក្លិបពន្លឺវិបុលក្នុង
ការប្រកួតលើសង្វៀនTV5នាយប់ថ្ងៃទី៩មីនាទាំងមិនអស់ចិត្តដោយពួកគេប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៧គីឡូក្រាម។
នេះជាលើកទី២ហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ។កាលពីថ្ងៃទី១៣មករាឆ្នាំ២០២៤កន្លងមកអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរម្ដងហើយដោយឈ្នះអ្នកប្រដាល់កម្ពុជាយ៉ានឌីណាហៅប៉ោភារិទ្ធក្លិបហ្គាឡាក់ស៊ីដែលជាម្ចាស់មេដាយមាសស៊ីហ្គេមដោយពិន្ទុ។
សោម ពិសិដ្ឋគេមិនសូវជាមានឈ្មោះបោះសម្លេងដូចយ៉េន ឌីណានោះទេតែស្ថិតិប្រ
កួតរបស់គេមិនអន់ឡើយ។ស្ថានភាពនៃការប្រកួតពិតជាមានលក្ខណៈតឹងតែងបន្តិចមែនតែ
ការវៃចេញរបស់ពិសិដ្ឋមានប្រសិទ្ធភាពច្រើនជាង។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកដែលលទ្ធផលចុងក្រោយពិសិដ្ឋពិត
ជាធ្វើបានល្អមែន។
ផាន់ សុផាតក្លិបនាគនាំសំណាងត្រូវអ្នកប្រដាល់ថៃAmy Salackchhaiវ៉ៃឲ្យដួលសន្លប់
មុនស្នូរជួងបញ្ចប់ទឹកទី២។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
គេនៅកាលពីថ្ងៃទី២៦វិច្ឆិកា២០២៣Amy Salackchhaiធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង
ហើយដែលកាលនោះគេប្រកួតចាញ់ពុទ្ធ សំបូរក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ។
សម្រាប់លើកនេះAmy Salackchhaiពិតជាធ្វើបានល្អដូចជាការអះអាងរបស់គេដែលថា
គេនឹងនាំជ័យជំនះត្រឡប់ទៅស្រុកគេវិញនោះ។លើកនេះគេចំណាយពេលតែត្រឹម២ទឹកប៉ុណ្ណោះធ្វើឲ្យគូប្រកួតមិនអាសចក្រោកតដៃបាន។
សោមវិឆ័យក្លិបពន្លឺវិបុលដែលប្រកួតជាមួយជើងខ្លាំងថៃChhuokMongkhunនោះត្រូវ
ទទួលបរាជ័យនៅទឹកទី២។
ការបរាជ័យរបស់បិឆ័យមិនមែនដោយសារបច្ចេកទេសនោះទេគឺដោយសារវិឆ័យបាន
បំពានលើគូប្រកួតដោយគេទាត់ចំ«ពង»គូប្រកួតដែលនេះជាការបំពានលើបច្ចេកទេសហើយ
ត្រូវអាជ្ញាកណ្ដាលកំណត់ឲ្យចាញ់ដោយស្វ័យប្រវត្តិ។
នេះជាលើកទី២ហើយដែលChhuok Mongkhunឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។កាលពី
ថ្ងៃទី១៩វិច្ឆិកា២០២៣អ្នកប្រដាល់ថៃរូបនេះបានយកឈ្នះអ្នកប្រដាល់កម្ពុជាសូត្រ ខេវិនដោយ
ពិន្ទុតែមកលើកនេះគេជួបគូប្រជែងដែលខ្លាំងជាងមុនហើយ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះនៅវ៉ាន់ថនក្លិបមេសថ្ងកផ្ដួលឌឿនសុខលីមក្លិបនាគនាំសំណាងក្នុងទឹកទី២។ខុនសីហាក្លិបនាគនាំសំណាងត្រូវសៀវង៉ុយក្លិបទំរីងគុនខ្មែរផ្ដួលក្នុងទឹកទី៤៕

អត្ថបទដែលជាប់ទាក់ទង