ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ជម្រ់សជាតិកម្ពុជា នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍FIFA Series

48

ភ្នំពេញ៖ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៤។
នេះជាការប្រកួតជាមួយក្រុមក្រៅទ្វីបលើកទី២របស់កម្ពុជា។គួររម្លឹកថាក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប្រកួតជាមួយក្រុមជម្រើសជាតិក្រៅទ្វីបអាស៊ី ក្នុងឆ្នាំ១៩៦៦តែម្ដងគត់។ក្រៅពីនេះ ការប្រកួតផ្លូវការរបស់ក្រុមជម្រើសជាតិគឺសុទ្ធសឹងតែប៉ះជាមួយក្រុមជម្រើសជាតិនានាក្នុងទ្វីបអាស៊ីទាំងអស់។ដូច្នេះនេះគឺជាលើកទី២ហើយក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជាដែលក្រុមជម្រើសជាតិបាល់ទាត់បុរសកម្ពុជាត្រូវប្រកួតជាមួយក្រុមនៅក្រៅទ្វីបអាស៊ី។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ FIFA Series នេះមាន២០ប្រទេសជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាពក្រុមជម្រើសជាតិដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នានិងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀតដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក។ការប្រកួតមិត្តភាពអន្តរជាតិFIFA Seriesក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជា
មួយក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ(EquatorialGuinea)មកពីទ្វីបអាហ្វ្រិកនិងក្រុមជម្រើសជាតិ ហ្គីយ៉ាន (Guyana) មកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix Dalmas។ចំពោះតារាងចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) ដែលកំណត់ដោយ FIFA សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ គឺក្រុមកម្ពុជា ឈរនៅលេខរៀង ១៧៩ ពិភពលោក, ក្រុមជម្រើសជាតិ ហ្គីយ៉ាន (Guyana) ឈរលេខ ១៥៧ ពិភពលោក និងហ្គីណេអេក្វាទ័រ (Equatorial Guinea) ឈរនៅលេខរៀង ៧៩ ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង