ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងថៃ៣រូប ដែលមិនធ្លាប់ចាញ់នៅស្រុកខ្មែរ ណាត់ជួបជើងខ្លាំងគុនខ្មែរ

42

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងថៃ៣រូបដែលពុំធ្លាប់ចាញ់លើសង្វៀនស្រុកខ្មែរនោះនៅ
ថ្ងៃទី១៦មីនាខាងមុខនេះនឹងបង្ហាញខ្លួនលើសង្វៀនTV5ដើម្បីតតាំងជាមួយអ្នកលេងគុនខ្មែរ៣
រូបផ្សេងទៀត។

Pich Nakhornនឹងជួបប្រកួតជាមួយអ្នកលេងគុនខ្មែរនួននួន រ៉ាថេនរបស់ក្លិបតាឯកដំបង
ដែកមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។រ៉ាថេនដែលមានប្រវត្តិប្រកួតចំនួន៦៤ដងឈ្នះ៤៣ដងចាញ់១៦ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដងនោះគឺជាខ្លាចាស់មួយរូបដែលមិនសូវជាមានឈ្មោះបោះសម្លេងខ្លាំងនោះទេ។ទោះជាយ៉ាងណាក៏រ៉ាថេនជាអ្នកប្រដាល់ដែលមានភាពអំណត់ខ្ពស់មិនងាយបោះបង់ចោលការប្រកួតឡើយ។
សម្រាប់Pich Nakhornវិញកាលពីថ្ងៃទី៦មករាឆ្នាំ២០២៤កន្លងមកគេផ្ដួលអ្នកប្រដាល់
កម្ពុជារិទ្ធី សុជាតិក្លិបSuper Fightឲ្យសន្លប់ក្នុងទឹកទី៣។អ្នកប្រដាល់ថៃរូបនេះក្អេងក្អាងថាមក
លើកនេះគេនឹងស្ពាយជ័យជំនះត្រឡប់ទៅវិញទៀត។

សូមបញ្ជាក់ថាPich Nakhornមានប្រវត្តិប្រកួតចំនួន៨៤ដងឈ្នះ៥៩ដងចាញ់២២ដងស្មើ
ពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។
អ្នកប្រដាល់ថៃPan Phatត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់កម្ពុជាទូច ដេវីដក្លិប
សុភាពគុនខ្មែរក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
កាលពីថ្ងៃទី២០មករាឆ្នាំ២០២៤កន្លងមកPan Phatប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុ
ជាម៉ន សាម៉េតក្លិបប៉ែន កាក់គុនខ្មែរ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៣ដងឈ្នះ
៦៣ដងចាញ់១៧ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១០ដង។
ចំពោះទូច ដេវីដវិញគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់អស្ចារ្យណាស់។គេមាន
ប្រវត្តិប្រកួតចំនួន៥៩ដងឈ្នះ៥១ដងចាញ់៧ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បាន
១២ដង។នរណាឈ្នះក្នុងការប្រកួតនេះ?
មឿន សុចហ៊ុចក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រកួតជាមួយអ្នកប្រដាល់ថៃDen Naphauដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

មឿន សុខហ៊ុចជាអតីតខ្លាកំណាចមួយរូបតែពេលនេះគេហាក់ដូចជាស្រុតចុះបន្តិចទៅ
ហើយ។គេមានប្រវត្តិប្រកួតចំនួន១២៥ដងឈ្នះ៩៨ដងចាញ់២២ដងស្មើពិន្ទុ៥ដងនិងវាយគូប្រ
កួតឲ្យសន្លប់បានចំនួន៣៥ដង។
ចំពោះDen Naphauវិញកាលពីថ្ងៃទី២០មករាឆ្នាំ២០២៤កន្លងមកគេបានយកឈ្នះអ្នកប្រ
ដាល់កម្ពុជាសោម វិឆ័យក្លិបពន្លឺវិបុលដោយពិន្ទុ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន
៧៨ដងឈ្នះ៦៨ដងចាញ់៩ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២១ដង។ជំនួបមួយ
នេះមិនអាចទស្សន៍ទាយមុនថាតើនរណាឈ្នះនរណាចាញ់ឡើយ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង សំណាងក្លិបពន្លឺវិបុលប្រកួតជាមួយជុន លី
ហូវក្លិបកងពលដឹកជញ្ជូនលេខ៩០ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ឡុង លីហេងក្លិបសាលវ័ន្ដ
កីឡាប្រកួតជាមួយគឿម សុវណ្ណង៉ាក្លិបឃ្លាំងមឿងកីឡាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង